015 493 308

ក្លិប អាយអេសអាយ ដង្កោសែនជ័យ បើកការសាងសង់ទីលានហ្វឹកហាត់ថ្មី !

  • 2025-06-23 03:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ចាប់ផ្ដើមបើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ជាផ្លូវការរបស់ខ្លួនហើយ កាលពីព្រឹកមិញនេះ ដោយមានការ អញ្ជើញចូលរួមពី លោក កាំង សេន ជាប្រធានក្លិប ក្រុមការងារ និងកីឡាករ អាយអេសអាយ ដង្កោសែនជ័យ ផងដែរ។

លោក កាំង សេន ជាប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានប្រសាសន៍ថា៖ "នេះលើសពីគម្រោងសាងសង់ វាជាការប្តេជ្ញាចិត្តចំពោះអនាគតនៃក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ។ ទីលានហ្វឹកហាត់ថ្មីរបស់យើងនឹងផ្តល់ភាពងាយស្រួលដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិករបស់យើងឱ្យឈានដល់កម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសវិជ្ជាជីវៈដែលបំផុសគំនិតមនុស្សជំនាន់ក្រោយ"។ ម្យ៉ាងវិញទៀត ការវិនិយោគនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងការរីកលូតលាស់ទាំងការប្រកួតប្រជែង និងប្រកបដោយនិរន្តរភាព ដោយពង្រឹងតួនាទីរបស់ខ្លួនជាក្លឹបបាល់ទាត់ដែលមានការគិតឆ្ពោះទៅមុខបំផុតនៅក្នុងតំបន់។

គួរឱ្យដឹងផងដែរថា ទីលានហ្វឹកហាត់នេះដែរមានមូលដ្ឋាននៅ តំបន់អភិវឌ្ឍន៍ ISI PARK II ផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល ហើយទីលានហ្វឹកហាត់នេះ ត្រូវបានរៀបចំឡើងដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ ដែលមានទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០៣ ទីលាន កម្លាំងនិងកាយសម្បទាចំនួន ០១ និង អគារស្នាក់នៅសម្រាប់យុវជន ចំនួន ០១ អគារ នឹងអាចបម្រើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទាំងឈុតធំ និងឈុតយុវជន ៕​

ប្រភព៖ Cambodia Premier League   ប្រែ​សម្រួល៖ chievlyeng

អត្ថបទពេញនិយម