015 493 308

ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូង ខណៈបឹងកេតយកឈ្នះគិរីវង់ ៣ទល់១

  • 2025-06-23 03:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ចាន់ វឌ្ឍនាកា ជាប់ជម្រើស១១នាក់ដំបូងឡើងវិញ និងសុតចូល១គ្រាប់ ក្រោយពីបញ្ហារបួសអស់ជាច្រើនខែ នឹងបានជួយឱ្យបឹងកេតយកឈ្នះគិរីវង់សុខសែនជ័យដោយលទ្ធផល ៣ទល់១ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៣ ដោយ៣គ្រាប់របស់បឹងតេករកបានដោយកីឡាករ សៀង ចន្ធា នៅនាទីទី៤១ កីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី៤៤ និង គ្រាប់ទី៣ រកបានដោយកីឡាករ ម៉ាត់ នូរុណ នៅនាទីទី៨២ ចំណែកឯ១គ្រាប់របស់គិរីវង់សុខសែនរកបានដោយកីឡាករ ជុង មករា នាទីទី៧៨។

ក្រោយពីយកឈ្នះគិរីវង់សុខសែនជ័យ ធ្វើឱ្យបឹងកេតមាន១៧ពិន្ទុ ឈរលេខ៦ ក្នុងតារាងចំណាត់ថ្នាក់សប្ដាហ៍ទី១៣ ដោយ១១ប្រកួត ឈ្នះ៥ ស្មើរ២ និងចាញ់៤។

គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី១៣នេះ ក្រុមភ្នំពេញក្រោន នៅតែបន្ដឈរកំពូលតារាង មាន ៣៤ពិន្ទុ មានគ្រាប់បាល់ចំណេញ ៣៤គ្រាប់, លេខ២ វិសាខា មាន២៦ពិន្ទុ មានគ្រាប់បាល់ចំណេញ ២១គ្រាប់, លេខ៣ ព្រះខ័នរាជស្វាយរៀង មាន២២ពិន្ទុ មានគ្រាប់បាល់ចំណេញ ២៤គ្រាប់, លេខ៤ ណាហ្គាវើលដ៏ មាន២២ពិន្ទុ មានគ្រាប់បាល់ចំណេញ ៧គ្រាប់, និងលេខ៥ អង្គរថាយហ្គឺរ មាន២២ពិន្ទុ មានគ្រាប់បាល់ចំណេញ ៦គ្រាប់ ៕

ប្រភព៖ Cambodia Premier League   ប្រែ​សម្រួល៖ chievlyeng

អត្ថបទពេញនិយម